Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បុរសម្នាក់ត្រូវគោធាក់ចំប្រដាប់ភេទ  បណ្តាលអោយស្លាប់  

ភ្នំពេញ៖  បុរសវ័យ៥៥ឆ្នាំម្នាក់  ត្រូវគោធាក់ចំប្រដាប់ភេទ  បណ្តាលឲ្យដួលប្រកាច់ ស្លាប់នៅកន្លែងកើតហេតុ  កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២២  ខែតុលា  ឆ្នាំ២០១៩   ស្ថិតនៅភូមិទំនប់   ឃុំទំនប់   ស្រុកកំពង់លែង   ខេត្តកំពង់ឆ្នាំង  ។ 

នគរបាលខេត្តកំពង់ឆ្នាំង  បានឲ្យដឹងថា  សពជនរងគ្រោះមានឈ្មោះ   ឃុត  សុភា  អាយុ  ៥៥ឆ្នាំ  មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ 

នៅមុនពេលកើតហេតុ  ជនរងគ្រោះបានដឹកគោ យកទៅខ្លុះកន្លុះនៅនឹងគុម្ភឫស្សី ពីងពង់ខាងក្រោយផ្ទះ ម្នាក់ឯង ពេលនោះក៏ត្រូវគោធាក់ ចំប្រដាប់ភេទ  បណ្តាលឱ្យប្រកាច់ស្លាប់ នៅនឹងគុម្ភឫស្សីពីងពង់ ជិតគោនោះតែម្ដង ។

 ក្រោយកើតហេតុ នគរបាលជំនាញ ការិយាល័យបច្ចេកទេស  និងវិទ្យាសាស្ត្រ  នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង  បានចុះធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ ចំប្រដាប់ភេទពិតមែន  និងបានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី  ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top