Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមឃាតករ ប្លន់សម្លាប់  សមត្ថកិច្ចចាប់បានហើយ 

ភ្នំពេញ ៖ ករណីឃាតកម្មប្លន់ សម្លាប់ដ៏សាហាវ  លុះព្រឹក ថ្ងៃទី១៦ ខែតុលា  ត្រូវបានពលរដ្ឋប្រទះឃើញ  ផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ អំពើឃាតកម្មដ៏សាហាវនេះ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងកំណត់មុខសញ្ញា ជនសង្ស័យ ឈានដល់ការឃាត់ខ្លួន បាន៣នាក់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ និងដកហូតម៉ូតូជនរងគ្រោះ បានមកវិញ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែតុលា ជនរងគ្រោះឈ្មោះ មែក ភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងកញ្ចក់ និងរត់ម៉ូតូឌុប  ត្រូវបានជនសង្ស័យ ប្លន់ ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-0526 , ទូរស័ព្ទម៉ាក OPPO ចំនួន ១គ្រឿង និង កាបូបលុយ  និងបានស្លាប់ជនរងគ្រោះបំបាត់ដាននិងកន្លែងតែម្តង  ស្ថិតនៅទីតាំងកើតហេតុខាងលើ  ។ 

 សមត្ថកិច្ចបាន ឲ្យដឹងថា  ជនសង្ស័យ ទី១-ឈ្មោះអឿង ភាព  អាយុ៤៣ឆ្នាំ  មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ណោម ពៅ  អាយុ៣៦ឆ្នាំ  មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣- ឈ្មោះប៉ុក សុខនី   មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នក្រុម ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top