Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជិះម៉ូតូប៉ះនឹងរថយន្តធុនធំ បណ្តាលឲ្យដួល បោកក្បាលស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះ ក៏ប៉ះនឹងរថយន្តធុនធំ បណ្តាលឲ្យដួលបោកក្បាលស្លាប់ កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សោម ផាន់ណា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាអ្នកបើកឡាន មានស្រុកកំណើតនៅខេត្តព្រៃវែង ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ធ្វើការវាស់វែងនិងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ។ ចំណែកសាកសពបានប្រគល់ ឲ្យក្រុមគ្រួសារយកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top