Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

៥ ចំណុចដែលធ្វើឲ្យ Ford Ranger 2019 កាន់តែលេចធ្លោ ក្នុងទីផ្សាររថយន្ត Pickup!

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Ford បានធ្វើការបង្ហាញនូវ រូបរាងពិតរបស់រថយន្ត Pickup  Ford Rangerស៊េរីថ្មីឆ្នាំ 2019 នៅក្នុងកម្មវិធីសម្ភោធ ជាផ្លូវការរបស់ខ្លួន ក្នុងទីផ្សារប្រទេសថៃ ។ ក្នុងនោះគេសង្កេតឃើញថា រថយន្តម៉ូដែល Pickup ជំនាន់ថ្មីនេះ បានធ្វើការកំណែប្រែថ្មីទៅលើ ការរចនាម៉ូដផ្ទៃខាងមុខថ្មីទាំងស្រុង ដែលធ្វើឲ្យរថយន្ត Ford Ranger 2019 នេះមើលទៅកាន់តែកាច កាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែទាក់ទាញ ជាងមុនទៅទៀត ។

រថយន្ត Ford Ranger 2019 គឺជាកំពូលរថយន្ត Pickup ដែលរចនាឡើងសំរាប់ជំនះ គ្រប់ឧបសគ្គនៃការការបើកបរ គ្រប់ស្ថានភាពផ្លូវ  ដែលផ្តល់នូវភាពបត់បែនទៅ តាមគ្រប់តម្រូវការរបស់អតិថិជន មិនថាសម្រាប់បើកបរក្នុងទីក្រុង តាមខេត្ត ផ្លូវភ្នំ ផ្លូវថ្មគ្រួស ភក់ ឬផ្លូវខ្សាច់ទេ ។ 
 
ជាមួយគ្នានេះផងដែរ គេសង្កេតឃើញមានបច្ចេកវិទ្យាថ្មីចំនួន៥ ចំណុច ដែលបានធ្វើកំណែប្រែថ្មី ដោយផ្តោតជាសំខាន់ទៅលើ ការធ្វើឲ្យប្រសើរឡើង នូវបទពិសោធនៃការប្រើប្រាស់ និងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដែលធ្វើឲ្យរថយន្ត Ford Ranger 2019 នេះកាន់តែអស្ចារ្យ ជាងមុនរួមមានដូចជា៖
 
ប្រព័ន្ធ Lock និងបញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start) គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019 ។ អ្នកគ្រាន់តែទុកសោរ   រថយន្តជាប់នឹងខ្លួនរួចចុច ទៅលើប៊ូតុងមួយនៅលើដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូល ទៅក្នុងរថយន្តនិងបញ្ឆេះរថយន្ត ដោយគ្រាន់តែយកជើងគងហ្វ្រាំង រួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច ។ ការប្រើ Smart Key បែបនេះមិនត្រឹមតែផ្ដល់ ភាពងាយស្រួលអ្នកបើកបរនោះទេ វាក៏ផ្ដល់សុវត្ថិភាព ដល់ម្ចាស់រថយន្តផងដែរ ។

Ford Ranger 2019 បានធ្វើការផ្លាស់ប្ដូរចង្កៀងខាង ដោយមានបំពាក់ភ្លើង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរ នៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់ មានសុវត្ថិភាពជាងមុន ដោយសារចង្កៀងមុខបាន កែប្រែកាន់តែប្រសើរជាងមុន និងមិនធ្វើឲ្យឈឺភ្នែក ព្រោះអ្នកបើកបរមិនចាំបាច់ប្រឹង មើលផ្លូវខ្លាំងពេលបើកបរយប់ ។

រថយន្តនេះក៏បានបំពាក់នូវ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បី ចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំង បន្ទាន់ដោយស្វ័យប្រវត្តិ ។  

បច្ចេកវិទ្យានេះជួយកាត់បន្ថយ ការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរ នៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែល អាចកើតមាននៅខាងមុខផងដែរ ។

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធ ជំនួយចូលចតដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរ គ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូត នោះទេនៅពេលចូលចត ។ រថយន្តនេះប្រើឧបករណ៍ចាប់សញ្ញា Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មម អាចចតឡានបាន ឧបករណ៍ចាប់សញ្ញា ដំណើរការគ្រប់ពេល តែបានត្រឹមល្បឿនក្រោម 30km/h ប៉ុណ្ណោះ ។ នៅពេលវាចាប់កន្លែងដែលអាច ចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរ នូវរបៀបចូលចត ។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពី ទំហំនៃកន្លែងណាដែលគួរ និងមិនគួរចតដែលអាច ធ្វើឲ្យប៉ះពាល់រថយន្តដទៃ ។ 
 
នៅពេលកំពុងចូលចត រថយន្តនឹងរក្សាល្បឿនក្រោម 10km/h ជានិច្ចដើម្បីការពារការប៉ះរថយន្តដទៃ ក្នុងខណៈនេះអ្នកពុំចាំបាច់ កាន់ចង្កូតទៅនោះទេ អ្នកគ្រាន់តែដាក់លេខ យកជើងអបហ្រ្វាំង និងហ្គាតែប៉ណ្ណោះ ។ ម្យ៉ាងទៀតប្រព័ន្ធនេះនឹងបិទ ដោយស្វ័យប្រវត្តិនៅពេល អ្នកយកដៃទៅកាន់ចង្កូតម្ដងទៀត ។ បច្ចេកវិទ្យានេះជួយសម្រួល ដល់ការចូលចត ជាពិសេសនៅពេល ចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួលអ្នក មិនចាំបាច់ចំនាយពេលយូរ ផ្ដល់សុវត្ថិភាពនិងកាត់បន្ថយ ការភាពស្ត្រេសនិងកាត់បន្ថយការ ប៉ះទង្គិចនៅពេលចូលចតផងដែរ ។

សម្បីតែផ្នែកខាងក្រោយ ក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់ តែងាយស្រួលព្រោះទ្វារ ខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ខុសពីរថយន្តម៉ូដែលមុនៗ ដែលតម្រូវឲ្យប្រើកម្លាំង ខ្លាំងនៅពេលបើកម្ដងៗ ។ ជាមួយការកែច្នៃថ្មីនេះ នៅពេលអ្នកបើកឬបិទទ្វារ ខាងក្រោយទុកដាក់ឥវ៉ាន់ អ្នកពុំចាំបាច់ប្រើកម្លាំងខ្លាំង ដូចមុនទៀតនោះទេ ។

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេស ដល់ការទប់លំនឹងដោយមាន ភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាក ក៏ដូចជានៅពេលបត់បែន ប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះនឹង ធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុន ដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់ មិនរលាក់ខ្លាំងដូចមុន ។ ទាំងនេះដោយសារប្រព័ន្ធ ជើងក្រោមបានកែច្នៃបន្ថែម ដោយការផ្លាស់ប្ដូរទីតាំងរបស់ ដៃទប់ឃ្លោងផ្នែកខាងមុខ ផ្ទុយពីទិសដៅចាស់ ការប្ដូរទីតាំងកៅស៊ូទប់អុកមកទីតាំង ដែលមានសមត្ថភាពខ្លាំងជាងមុន និងការរៀបចំឲ្យមានចលនា មុំរបស់កៅស៊ូទប់ស្លាបប្រចៀវ ក្រោមឲ្យកាន់តែមាន សុពលភាពក្នុងការទប់ ។

ការផ្លាស់ប្ដូរខាងលើនេះផ្ដល់ អត្ថប្រយោជន៍ដូចជា ចង្កូតងាយស្រួលបត់បែនជាងមុន បង្កើនផាសុខភាពពេលបើកបរ បង្កើនសមត្ថភាពទប់លំនឹង រថយន្តពេលបើកបរផ្លូវរអិលឬផ្លូវលំបាក ជាពិសេសកាត់បន្ថយសម្លេងកកិត របស់កង់ដែលតែងរំខាន អ្នកពេលបើកបរលើផ្លូវរាប ។ សរុបមកការផ្លាស់ប្រព័ន្ធជើងក្រោមថ្មីនេះ នឹងជួយសម្រួលបន្ថែមឲ្យកាន់តែ ប្រសើរថែមទៀតដល់បទពិសោធន៍ ក្នុងការបើកបរគ្រប់កាលៈទេសៈ ៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top