Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ថ្នាក់ដឹកនាំ នៃ CPMEC អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ស ថេង ប្អូនប្រុសបង្កើត សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ ប្រមុខថ្នាក់ដឹកនាំ នៃ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ហៅកាត់ CPMEC បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក ស ថេង អនុរដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងត្រូវជាប្អូនប្រុសបង្កើត សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅគេហដ្ឋានសព លេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចុមុខ ខណ្ឌដូចពេញ រាជធានីភ្នំពេញ ។

លោក សុន គន្ធរ ប្រធានគណៈ ប្រតិបត្តិសភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា និងលោក ស៊ន សុខណា អនុប្រធានទី១ នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងក្រុមប្រឹក្សាភិបាល បានដឹកនាំសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស ថេង អនុរដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០៖៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគគាពាធ ។

គួររំលឹកផងដែរថា សពលោក ស ថេង ត្រូវបានតម្គល់ទុកធ្វើបុណ្យ ទក្ខិណានុប្បទាន តាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចុមុខ ខណ្ឌដូចពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨តទៅ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top