Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចោស្រីដៃឆើតលួចម៉ូតូបានសម្រេច ពីបាវិត ជិះមកលក់នៅផ្សារជីភូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀង៖ចោស្រីដៃឆើតលួចម៉ូតូបាន សម្រេចពីបាវិតជិះមកលក់នៅផ្សារជីភូ ដោយគ្មានឯកសារត្រឹមត្រូវ ទើបសមត្ថកិច្ចឃាត់ខ្លួន តែម្ដង កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី ៣០ខែមេសា ឆ្នាំ២០១៨។

ការចុះឃាត់ខ្លួននេះធ្វើឡើងក្រោយពី នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញបាន ទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ តាមទូរសព្ទថាមានមនុស្ស ស្រីម្នាក់បានជិះម៉ូតូ ដើរលក់គ្មានឯកសារសំគាល់នៅផ្សារ ជីភូទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ។

សមត្ថកិច្ចនគរបាលសង្កាត់ ព្រៃអង្គុញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាច់ ស្រី ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃអង្គុញធ្វើការ សាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានលួចម៉ូតូនៅបាវិត។

បន្ទាប់មកបានត្រួតពិនិត្យម៉ូតូឃើញមាន ឯកសារសៀវភៅប័ណ្ណចុះឈ្មោះ ធានារ៉ាប់រងក្នុងកែបម៉ូតូដែលមាន លេខទូរសព្ទ ហើយ សមត្ថកិច្ចបានទំនាក់ទំនងម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូបានតបមកវិញថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់កាល វេលាម៉ោង១៤និង ០០នាទីថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៨ម៉ូតូម៉ាក់ ហុងដាសេ១២៥ពណ៍ខ្មៅ សេរ៊ី២០១៦ពាក់ស្លាក់លេខស្វាយរៀង,1I.7271 ដែលបញ្ឈរទុកនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយម្ចាស់ម៉ូតូឈ្មោះ សូ ចន្នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ដើម្បីមកពិនិត្យមើលម៉ូតូនៅចំពោះមុខ សមត្ថកិច្ចម្ចាស់ម៉ូតូបានឆ្លើយថា ម៉តូនេះពិតជាម៉ូតូរបស់ ខ្លួនពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់ម៉ូតូ ឲ្យម្ចាស់ខាងលើនេះវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនចាត់ ការតាមនីតិវិធីច្បាប់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top