Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មេសហជីព៖ពលរដ្ឋ-កម្មករ ត្រូវហ៊ានលះបង់ថវិកា និងពេលវេលា ចូលរួមបោះឆ្នោត

ភ្នំពេញ៖ប្រធានសហភាពចលនា កម្មករកម្ពុជា លោក  ប៉ាវ ស៊ីណា បានឲ្យដឹងថា កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ហាញឆន្ទៈរបស់ខ្លួន ដោយត្រូវហ៊ានលះបង់ ទាំងថវិកានិងពេលវេលា ដើម្បីទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
 
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ប៉ាស៊ីណា នៅថ្ងៃទី១ មិថុនា បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ លោកបានជួបប្រជុំជាមួយសមាជិក-សមាជិការ ដែលមកពីបណ្តាខេត្តក្រុងមួយចំនួន ដូចជា ភ្នំពេញ កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ចាម និងសៀមរាប។

លោកថា ការជួបប្រជុំគ្នានេះផ្តោតសំខាន់ លើការទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនាខាងមុខ។ រីឯការជ្រើសរើសគណបក្ស នយោបាយណាមួយនោះ គឺជាសិទ្ធិរបស់អ្នកទាំងអស់គ្នា ។

លោកបញ្ជាក់ថា “ខ្ញុំយល់ថា នេះជាពេលវេលាមួយ ដ៏សំខាន់បំផុត ដែលខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ហាញឆន្ទៈរបស់ខ្លួន ត្រូវហ៊ានលះបង់ទាំងថវិកានិងពេលវេលា ដើម្បីទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋខ្មែរ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top