Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ហ៊ុន ម៉ាណែត ប្រាប់កសិករកុំពឹង លើការសន្យា និងសំណាងក្រៅខ្លួន ត្រូវពឹងលើខ្លួនឯង

កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ កសិករនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះបានមាន ប្រសាសន៍ ទៅកាន់ប្រជាកសិករថា កុំឲ្យពឹងលើការសន្យា និងសំណាងក្រៅខ្លួនឲ្យសោះ ពោលត្រូវពឹងលើខ្លួនឯង ព្រោះម្នាក់ៗមាន ឱកាសហើយ ខណៈកម្ពុជា បច្ចុប្បន្នកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើ នឥតឈប់ឈរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ យ៉ាងដូច្នេះថា “សូមកុំពឹងលើការសន្យា និងសំណាងក្រៅខ្លួន សូមពឹងលើខ្លួនឯង ព្រោះយើងមានឱកាសហើយ ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន មានឱកាសវិនិយោគ ច្រើននៅក្នុងប្រទេស កូនចៅប្រជាពលរដ្ឋ មានឱកាសការងារធ្វើ នេះគឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ” ។

ជាមួយគ្នានោះដែរ លោកក៏បានបញ្ជាក់ បន្ថែមថា “យើងមិនអាចជប់កម្ពុជា ឲ្យដូចអាមេរិកបានទេ ប៉ុន្តែយើងខិតខំ ធ្វើឱ្យប្រទេសមាន ភាពរីកចម្រើន មានភាពសម្បូរសប្បាយ បើប្រៀបធៀប នឹងអតីតកាល។ ជាក់ស្តែងរាជរដ្ឋាភិបាល បានខិតខំលើកស្ទួយ សេដ្ឋកិច្ចជាតិ និងជួយដល់ប្រជារដ្ឋ ។ រដ្ឋមិនយកពន្ធ លើដីកសិកម្ម និងសំភារៈកសិកម្ម ខិតខំស្វែងរក អ្នកវិនិយោគគិនបរទេស បង្កើតរោងចក្រ បង្កើតការងារ ជូនកូនចៅប្រជាពលរដ្ឋ ស្វែងរកទីផ្សារកសិផល រដ្ឋបានទម្លាក់ ការប្រាក់១៨%ក្នុងមួយឆ្នាំ សំដៅលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ” ។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា “នៅក្នុងរយៈពេល៣០ឆ្នាំ យើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរ ពីប្រទេសមានសង្រ្គាម មកជាប្រទេសមាន សុខសន្តិភាព ពីជីវភាពលំបាក មកមានជីវភាពធូធារ និងក្លាយជាប្រទេស មានការអភិវឌ្ឍ រីកចម្រើនក្រោម ដំបូលសន្តិភាព និងកាដឹកនាំ របស់រាជរដ្ឋាភិបាល។

ចំពោះការចុះជួប សួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកជើងព្រៃនេះ លោក ហ៊ុន ម៉ាណែត ថានេះគឺជាការជួបជុំ ប្រកបដោយភាព សប្បាយរីករាយ ដែលឃើញប្រជាពលរដ្ឋ ទទួលបានបានប្រយោជន៍ នៃការអភិវឌ្ឍ។ រាជរដ្ឋាភិបាល បានបង្កើតឡើង ដើម្បីបម្រើប្រជាជន យើងបានចូលរួម ជួយប្រជាពលរដ្ឋ ទោះបានបីច្រើនក្តីតិចក្តី ។ ជាក់ស្តែងថ្ងៃនេះ សមាគមកសិកម្មក្រុម៨ បានបច្ចេកទេសថ្មី ពូជថ្មី របៀបដាំដុះថ្មី និងជួយជាគំនិតថ្មីៗ មួយចំនួន នៅក្នុងការបង្កបង្កើនផល កសិកម្មជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជាមួយគ្នានោះលោក ក៏សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋដែលបាន ជ្រើសរើស គាំទ្រនិងជឿទុកចិត្ត ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលខិតខំធ្វើ គ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ ។ នេះគឺជាការផ្តល់ភាព យុត្តិធម៌ជូនអ្នកដែល ខិតខំធ្វើពិតប្រាកដ។ យើងរួមគ្នាអភិវឌ្ឍ ប្រទេសឱ្យរីកចម្រើន ថែមទៀត ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋនិងកូនចៅ ប្រជាពលរដ្ឋតទៅមុខទៀត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top