Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ញឹក ប៊ុនឆៃ បង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន វីរៈជន ពលីជីវិត ដើម្បីមាតុភូមិ

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានរៀបចំពិធីឧទ្ទិសកុសល ជូនវិញ្ញាណក្ខន  វីរៈជន អ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិកម្ពុជា នៅក្នុងបរិវេណវត្ត ចំបក់មាស  សង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ ។

លោក ញឹក ប៊ុនឆៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ ពិធីឧទ្ទិសកុសល ជូនវិញ្ញាណក្ខន វីរៈជន អ្នកស្នេហាជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ថា “គោលបំណង ធ្វើបុណ្យថ្ងៃនេះ ដើម្បីឧទ្ទិសកុសល អ្នកស្នេហាជាតិទាំងអស់ ដែលធ្លាប់បានដង្ហែ អតីតព្រះមហាក្សត្រកម្ពុជា ក្នុងការតស៊ូ រំដោះប្រទេសជាតិ រយៈកាលកន្លងមក”។

លោកបន្ដទៀតថា ក្នុងពិធីនេះ ជាលើកទី២៥ ហើយដែលគណបក្ស បានសម្រេចធ្វើមួយឆ្នាំពីរដង ,ទី១- មុនចូលឆ្នាំខ្មែរ និងទី២- មុនបុណ្យភ្ជុំបិណ្ឌ  ដើម្បីឧទ្ទិសកុសលជូន វីរៈជន អ្នកស្នេហាជាតិ។ លោកថា គណបក្សបានធ្វើរូបសំណាក់ ឥស្សរៈជនធំៗ រួមមាន លោកឧត្តមសេនីយ៍ឯក គង ស៊ីលាស , លោកឧត្តមសេនីយ៍ឯក ញ៉ែម សុផុន និងលោកឧត្តម សេនីយ៍ឯក គីង មេន ជាដើម។

លោកបញ្ជាក់ថា កាលលោកនៅ គណបក្សហ៊្វុនស៊ិនប៉ិច ក៏ធ្វើបុណ្យជូនវីរៈជន អ្នកស្នេហាជាតិដែរ ។ បច្ចុប្បន្នលោកនៅ គណបក្សខ្មែររួបរួមជាតិ ក៏លោកធ្វើដែរនិងធ្វើជារៀងរាល់ឆ្នាំ ផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top