Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អគ្គីភ័យ ឆេះតូបលក់កាហ្វេមួយ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

ស្វាយរៀង៖ យោងតាសេចក្តីរាយការណ៍ ពីក្រុមអាជីវករលក់ដូរ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង២រំលងអធាត្រ យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ មានអគ្គិភ័យឆាបឆេះ តូបមួយកន្លែង នៅផ្សារវាលយន្ត មកពីទុស្សសេខ្សែភ្លើង បានឆេះតូបរបស់ឈ្មោះ កើត ចំរើន ដែលជាកន្លែងលក់បាយ   និងកាហ្វេ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា អគ្គិភ័យបានឆេះ អស់សម្ភារមួយចំនួន ហើយសំណាង មិនរាលដាលដល់តូបឯទៀត កុំអីមិនដឹងថា ត្រូវឆេះអស់ប៉ុន្មានតូបនោះទេ ហើយករណីនេះ ប្រជាពលរដ្ឋនៅក្បែរខាង បាននាំគ្នាជួយពន្លត់បានទាន់ពេល ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top