Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចោរឆកម្នាក់ ត្រូវបានប្រជាពលរដ្ឋ វាយឡើងសន្លប់ បន្ទាប់ពីឆក់ការបូបស្រ្តីម្នាក់ មិនបានសម្រេច

ភ្នំពេញ៖ ចោរឆក់ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍មួយដៃមួយជើងម្នាក់ រហូតដល់សន្លប់ បន្ទាប់ពី បានធ្វើសកម្មភាព ឆក់ការបូបពីស្រ្តីម្នាក់ មិនបានសម្រេច ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងជាង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ នៅមុខហាងលក់ សម្ភារៈកូនក្មេង  នៅលើផ្លូវ១៧៣ ខណ្ឌឫស្សីកែវ ។

តាមសក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញនារីបានជិះម៉ូតូពីផ្ទះ មកធ្វើការនៅហាង លក់សម្ភារៈកូនក្មេង លុះមកដល់កន្លែងហេតុខាងលើ ក៏ស្រាប់មានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA បានធ្វើសកម្មភាព ឆក់កាបូបពីស្រ្តីមា្នក់ និងត្រូវប្រទាញប្រទង ជាមួយចោររហូតដួលម៉ូតូចោរ ហើយក៏ត្រូវបានម្ចាស់ហាង និងប្រជាពលរដ្ឋ នំាដេញចាប់បានវាយ ឡើងទ្រោមខ្លួន នៅនិងកន្លែងកើតហេតុ ដោយបក្សពួកម្នាក់ទៀត ត្រូវបានរត់រួច បន្សល់ទុកម៉ូតូ និងជនសង្ស័យ ដេកសន្លប់និងកន្លែង ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូន ទៅអធិការខណ្ឌឬស្សីកែវ ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top