Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មូលនិធិ ២៥៛ វីតាល់ ប្រារព្ធកម្មវិធីស៊ីក្លូ នៃក្តីសង្ឃឹម 

ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុន ផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាព សប្បុរសធម៌ បានពាំនាំអង្ករ ២តោន និងផលិតផលទឹកពិសា វីតាល់ជាច្រើនកេស ព្រមទាំងរបស់ របរប្រើប្រាស់មួយចំនួនទៀត ឧបត្ថម្ភជូនដល់ពួៗ រត់ស៊ីក្លូទូទាំងក្រុងភ្នំពេញ ប្រមាណ២០០នាក់។ 

កម្មវិធី «ស៊ីក្លូនៃក្តីសង្ឃឹម» បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដែលផ្តល់កិត្តិយស ដោយលោក ប្រធានផ្នែកទីផ្សារ ជុនហៀង ថាវសិទ្ធិ តំណាងក្រុមហ៊ុន​​ វីតាល់ និងលោកតាំង គឹមឡេង អ្នកដឹកនាំក្រុមយុវជន ផ្តួចផ្តើម និងសម្របសម្រួលកម្មកម្មវិធី។ 

បើតាមការសិក្សា ស្រាវជ្រាវរបស់យុវជនស្មគ្រ័ចិត្ត បានបញ្ជាក់ថាអ្នករត់ស៊ីក្លូ ទូទាំងប្រទេសកម្ពុជា សព្វថ្ងៃមានចំនួន ប្រមាណ២០០នាក់ ដែលពួកគាត់ភាគច្រើន រស់នៅក្នុងជីវភាពក្រីក្រ អ្នកខ្លះទៀតក៏គ្មានទីពឹង និងផ្ទះសំបែង ដែលស្នាក់នៅលើស៊ីក្លូ រៀងរាល់យប់គួរឲ្យអាសូរ។ ជាងនេះទៅទៀតពូៗ រត់ស៊ីក្លូទាំងអស់ គឺសុទ្ធតែ មានវ័យចំណាស់ ក្នុងនោះមានពីរនាក់ មានអាយុជាង៨០ឆ្នាំទៅហើយ ក៏នៅតែបន្តរត់ស៊ីក្លូដើម្បី ចញ្ចឹមជីវិត ដដែល។ 

ដោយសារតែមើលឃើញ ការលំបាកច្រើន សណ្ឋានបែបនេះ ទើបវីតាល់បានពាំនាំ និងគាំទ្រឲ្យមានកម្មវិធី «ស៊ីក្លូនៃក្តីសង្ឃឹម» ដើម្បីផ្តល់ជាការឧបត្ថម្ភដល់ ពូៗរត់ស៊ីក្លូ ទូទាំងរាជធានី ក្នុងគោលបំនង ចែករំលែកការ លំបាកផ្នែកស្បែងអាហារ ព្រមទាំងចង់ផ្សព្វផ្សាយ ដល់ស្ថាបន័ពាក់ពន្ធ័ដទៃទៀត ងាកមកផ្តល់ជំនួយ បន្ថែមចំពោះ ការខ្វះខាតរបស់អ៊ំៗ ស៊ីក្លូដែលមាននៅចំពោះមុខ។ 

លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វីតាល់ បានមានប្រសាសន៍ថា ជាទូទៅប្រជាពលរដ្ឋខ្មែរ ទាំងអស់សុទ្ធតែបានដឹង បានលឺហើយថា ពូៗនិងអ៊ំៗរត់ស៊ីក្លូសព្វថ្ងៃ គឺរស់នៅក្នុងជីវភាព កាន់តែលំបាក ព្រោះ ការនិយមប្រើប្រាស់ ស៊ីក្លូរបស់ប្រជាពលរដ្ឋ យើងមានធ្លាក់ចុះខ្លាំង ក្នុងយុគ្គសម័យទំនើប ។ 
ហេតុដូចនេះ ធ្វើឲ្យចំណូលរបស់ពូៗ កាន់តែខ្សត់ខ្សោយ។ ម្យ៉ាងវិញទៀតសព្វថ្ងៃនេះ អ្នករត់ស៊ីក្លូគឺភាគច្រើន ជាមនុស្សមាន វ័យចំណាស់ ពួកគាត់ពិតជាត្រូវការ ជំនួយយ៉ាងខ្លាំង ពីសប្បុរសជនទូទាំងប្រទេស ។ ការឧបត្ថម្ភថ្ងៃនេះ ប្រហែល ជាមិនអាចជួយ ដល់ទុក្ខលំបាក់ទាំងស្រុង របស់លោកពូស៊ីក្លូបានទេ ប៉ុន្តែវីតាល់សង្ឃឹមថា នេះក៏អាចជួយ ទំនុកបម្រុងដល់ពួកគាត់ មួយគ្រាផងដែរ។ 

វីតាល់ក៏ឆ្លៀតឱកាសនេះ អំពាវនាវដល់ក្រុមហ៊ុន សប្បុរសជនដទៃទៀត ចួលរួមជួយបន្តលើវិស័យ ស៊ីក្លូក្នុង ប្រទេសជៀសវាងការឈាន ទៅរកការបាត់បងទាំងស្រុង នៅថ្ងៃអនាគតខាងមុខ។ 

លោកប្រធានផ្នែកទីផ្សារ ក៏បានបន្តដែរថា កម្មវិធីសប្បុរសធម៌មួយនេះ អាចកើតមានឡើង គឺដោយសារតែ អតិថិជនវីតាល់ ដែលជាម្ចាស់មូលនិធិ ២៥៛របស់យើង។ លោកបញ្ជាក់ថា វីតាល់គឺជាផលិតផលដែល ធានាបាន នូវគុណភាព និងអនាម័យ ដែលបានអនុឡោម តាមស្តង់ដារជាតិ និងអន្តរជាតិយោងតាម ដោយយើងយក ចិត្តទុកដាក់ក្នុង ការពិនិត្យគុណភាពជាចំណង ។ ជាងនេះទៅទៀតវីតាល់ គឺជាក្រុមហ៊ុនខ្មែរ ផលិតដោយជន ជាតិខ្មែរ យើងមានមនសិការជាតិ មោទនភាព ជាមួយនឹងទស្សនវិស្ស័យ ដើម្បីឲ្យក្រុមហ៊ុនវីតាល់ក្លាយជា ក្រុមហ៊ុនជាតិ ដែលទទួលបាន ការកោតសរសើរ ជាងគេក្នុងវិស្ស័យ ផលិតផលទឹកពិសា។ 

លោកតាំង គឹមឡេង អ្នកដឹកនាំក្រុមយុវជនផ្តួចផ្តើម កម្មវិធីស៊ីក្លូនៃក្តីសង្ឃឹម បាននិយាយថា នេះជាលើកទី៧ ហើយដែលក្រុមការងារលោក បានរៀបចំកម្មវិធីសប្បុរសធម៌ សម្រាប់អ្នករត់ស៊ីស្លូ ទូទាំងរាជធានីនេះឡើង។ លោកពិតជារំភើប និងសប្បាយចិត្ត នៅពេលដែលទទួលបានការគាំទ្រ និងចូលរួមកាន់តែធំៗ ពីសំណាក់ សាធារណជន ជាពិសេសក្រុមហ៊ុនវីតាល់ ដែលបាន ជួយជ្រោមជ្រែងកម្មវិធីលើកនេះ។ 

លោកបន្តថា ក្រុមការងារលោកបង្កើតកម្មវិធីនេះឡើង ដោយមិនបានបម្រើ ដល់ស្ថានប័នណាមួយឡើយ ព្រោះការធ្វើឡើង​ ដូចដែលបានឃើញនេះ គឺកើតចេញ ពីសន្តានចិត្តយុវជន ស្មគ្រ័ចិត្តសុទ្ធសាទ ហើយចំពោះ ការឧបត្ថម្ភដទៃទៀត គឺបានមកពីការបរិច្ចាគ ពីបងប្អូនក្នុង និងក្រៅប្រទេសម្នាក់បន្តិចៗ។ 
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌ កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មាន បំណង លើកទឹកចិត្តនិងផ្សព្វផ្សាយ កម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជាឲ្យមាន ភាពកាន់តែពុះកញ្ជ្រោល ផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជន ទាំងអស់ ទៅធ្វើកម្មវិធី សប្បុរសធម៌ ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជន ទាំងអស់វិញ។ ដូច្នេះ សូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួម ធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាព ផលិតផលជាតិ»៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top