Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់​ ក្នុងសង្កាត់៣ ដែលមានភាពរញ៉េរញ៉ៃ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលរង ខណ្ឌច្បារអំពៅ បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មានអាជីវកម្ម លក់ដូរតាមលំនៅឋាន ដែលដាក់តាំងទំនិញលើចិញ្ចើមផ្លូវថា បើមានការតាំងលក់រញ៉េរញ៉ៃរបៀបនេះទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយរឹបអូសយកសម្ភារៈទាំងនោះយកទៅទុកសាលាខណ្ឌតែម្តង។

ជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង៩ព្រឹក លោក ថេង សុថុល បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ពាក់ ការដាក់គ្រឿងសំណង់ និងសម្ភារៈផ្សេងៗ នៅលើផ្លូវបេតុងព្រែកបារាំង ចាប់ពីកែង ផ្លូវ៣៦៩ រហូតដល់ស្ពានទ្រុងមាន់ ក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់និរោធន៍ និងសង្កាត់ព្រែកប្រា ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខណ្ឌ បានបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលដាក់គ្រឿងសំណង់ ដូចជា ខ្សាច់ ថ្ម ក្រួស ការដាក់ប៉ាណូ និងសំភារៈផ្សេងៗ ឲ្យយកចេញពីផ្លូវបេតុង តាមការកំណត់របស់អាជ្ញាធរ ហើយនៅសប្តាហ៍ក្រោយៗ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តន៍តាមការណែនាំទេ ក្រុមការងារ និងចាប់ យកសម្ភារៈផ្សេងៗ មករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top