Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក សន ជ័យ៖ កម្ពុជានឹងខាតបង់មុខមាត់ បើបិទតំណាងUN

ភ្នំពេញ៖ ក្រសួងការបទេសកម្ពុជា ការបញ្ជាក់សារជាថ្មីម្តងទៀត ពីជំហររបស់កម្ពុជា ដែលពាក់ព័ន្ធទៅនិងអនុស្សារណៈ នៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីប្រកាន់ខ្ជាប់ នូវការគោរពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសទុក ពេលឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅត្រឹមថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបមកកាន់ក្រសួងវិញថា តើខ្លួនចង់បន្តការងារ នៅកម្ពុជាឬក៏អត់? តែបើការិយាល័យ នៅតែមិនឆ្លើយតបនោះ ក្រសួងនឹងបិទជាផ្លូវការ ព្រោះហួសកាលកំណត់នៃការបន្តកុងត្រា។ ក្រសួងថា កន្លងមកការិយាល័នេះ បានលូកដៃជ្រៅនៅក្នុងការងាររាជរដ្ឋាភិបាល ជាពិសេសទាក់ទងការបញ្ចេញមតិ លើបញ្ហាសិទ្ឋមនុស្ស។

លោក សន ជ័យ អ្នកវិភាគសង្គម និងជាប្រធានអង្គការគណនេយ្យភាពសង្គម  មិនគាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទតំណាង UN នៅកម្ពុជាទេ ហើយបើគំរោង នៃការបិទជាការពិតមែន នោះកម្ពុជានឹងខាតបងមុខមាត់លើឆាកអន្តរជាតិ។

លោកបន្តថា" តាមពិតទៅអ្វីដែលជាការលើកឡើង ទៅហាក់ដូចជាសង្កត់ធ្ងន់ ទៅលើការសម្តែងមតិនៅកម្ពុជា។ តំណាងUN ឬសង្គមស៊ីវិលយល់ឃើញថា កម្ពុជា ជាប្រទេសសម្តែងមតិ តែត្រូវបានក្រសួងការបរទេស យកជាមូលដ្ឋានបិទតំណាងUNនោះ វាមិនសមហេតុផលទេ។ ពលរដ្ឋខ្មែរចង់បាន UN នៅស្រុកខ្មែរ។ ជាការបង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាល និងការគិតគូរពីបញ្ហាសិទ្ធិមនុស្ស តែបើបិទទៅយើងបារម្ភ ពីការសម្តែងមតិ របស់សង្គមស៊ីវិល និងខាត់បងមុខមាត់របស់កម្ពុជា"៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top