Thursday, Jun 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កុងតឺន័រ ប្រាសខ្លួនដេក ក្រោយគេចពី ម៉ូតូអូសរ៉ឺម៉ក​ នៅអូតាសេក

ព្រះសីហនុ៖​ រថយន្តកុងតឺន័រមួយគ្រឿង​ បានក្រឡប់ផ្ងារជើង​ បន្ទាប់ពីរ៉េចង្កូចគេចពីម៉ូតូអូសរ៉ឺម៉ូក​ នៅម៉ោងប្រមាណ៤រសៀលថ្ងៃទី១២​ ខែវិច្ឆិកានេះ​ ស្ថិតនៅចំណុចអូតាសេក ក្នុងឃុំអូរឧកញ៉ាហេង។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា​ រថយន្តដឹកទំនិញធុនធំ១គ្រឿង មកពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានក្រឡាប់ផ្ងារជើង​ ព្រោះតែគេចម៉ូតូអូសរ៉ឺម៉ក ក្នុងទិសដៅបញ្រ្ចាសគ្នា ហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរទេ  ចំណែកម្ចាស់ម៉ូតូរ៉ឺម៉កអាចថាដឹងកំហុស  បន្ទាប់ពីកើតហេតុ បានជិះម៉ូតូដាក់មេប្រូចបាត់ បន្សល់ទុកតែកន្ទុយរ៉ឺម៉កចោល នៅទីនោះតែប៉ុណ្ណោះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top