Wednesday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រទះឃើញសាកសព ដេកស្លាប់ ជាប់គល់ស្ពានទន្លៀងទី២ សង្ស័យសម្លាប់ ហើយយកមកផ្លុងចោល

ស្វាយរៀង៖បុរសវ័យ៣០ឆ្នាំជាង ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងកំពោតព្រៃជិត គល់ស្ពានទន្លៀងទី២ សង្ស័យគេវៃសម្លាប់ យកមកផ្លុងចោល ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចោម រោមមើល នៅម៉ោង១២៖៤០នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ២តាមបណ្តោយផ្លូវជាតិ១ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

តាមការសន្និដ្ឋាន ជនរងគ្រោះអាចស្លាប់ បណ្តាលមកពីត្រូវគេវៃស្លាប់ នៅកន្លែងផ្សេង ហើយយកមកផ្លុងចោលនៅទីតាំង កើតហេតុខាងលើ ពីព្រោះសពមានស្លាកស្នាមបែកលើចិញ្ចើម ប្រហែល១សង់ទីម៉ែត្រ ប្រវែងប្រហែល២សង់ទីម៉ែត្រ និងដៃសងខាងមានស្លាកស្នាមជាំ មេជើងមានរលាតដាច់ស្នាម ដូចគេឆូត និងស្នាមជាច្រើនកន្លែងទៀត ម្យ៉ាងទៀតអាចបណ្តាលមកពី ជង្ងឺរ៉ាំរៃ ។

បើតាមក្រុមគ្រួសារសព បានប្រាប់អ្នកសាព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ មិន ពាន អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ ធ្មត់ ឃុំ ស្វាយជ្រំ ស្រុក ជ្រំ ខេត្ត ស្វាយរៀងហើយនៅថ្ងៃទី៧ ខែវិច្ឆកាឆ្នាំ២០១៦ ដោយជនរងគ្រោះ មានអការៈចុកពោះហើយក្រុមគ្រួសារ បាននាំមកមន្ទីរពេទ្យខេត្តស្វាយរៀង ហើយគ្រូពេទ្យបានពិនិត្យ ឃើញថា មានជង្ងឺពោះវៀនដុះខ្នែង ហើយពុំទាន់ព្យាបាលបាននោះទេ ដោយសារអាប់សែរង់ចាំ២ថ្ងៃទៀតទើបវះកាត់ ពោះវៀនដុះខ្នែនបាន ។

លុះដល់ថ្ងៃទី៨ ខែឆ្នាំដដែល វេលាម៉ោង១ជាងក៏បាត់ជនរងគ្រោះ ហើយជនរងគ្រោះមានជង្ងឺប្រកាច់ (ជំងឺឆ្កួតជ្រូក) និងសសៃប្រសាទ រូបគាត់និងបងប្អូនខំដើររក ទាំងយប់ទាំងថ្ងៃ ប៉ុន្តែរកមិនឃើញលុះដល់ថ្ងៃទី៩ ខែវិច្ឆិកា២០១៦ ទើបសមត្ថកិច្ចទូរស័ព្ទប្រាប់ថា មានប្រជាពលរដ្ឋប្រទះឃើញ សាកសពក៏មកមើល ទើបដឹងថាប្តីរបស់ខ្លួនស្លាប់ បាត់បងទៅហើយ ។ ករណីមនុស្សស្លាប់ខាងលើនេះ សមត្ថកិច្ចពុំទាន់សន្និដ្ឋានថា ជាករណីឃាដកម្ម ឬស្លាប់ដោយ ជំងឺនោះទេ បច្ចុប្បន្នសមត្ថកិច្ចកំពុង ស្រាវជ្រាវបន្ត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top