Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ៖ កម្ពុជាត្រូវរក្សាកំណើន សេដ្ឋកិច្ចឲ្យថេរ ស្របពេលសេដ្ឋកិច្ច ពិភពលោក កំពុងប្រឈមនឹងធ្លាក់ចុះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវតែ រក្សាកំណើនសេដ្ឋកិច្ចឲ្យថេរ ៧% និងអតិផរណា ៣% ស្របពេលដែលសេដ្ឋកិច្ច ពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះ ។

សម្ដេចតេជោ មានប្រសាសន៍ លើកឡើងបែបនេះ បន្ទាប់ពី សម្ដេចតេជា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "នៅមុនកិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពី សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះ កម្ពុជាយើងនៅរក្សា បានកំណើនសេដ្ឋកិច្ចថេរ (៧%) និងអតិផរណា (៣%) ។ បច្ចុប្បន្ននេះគឺ ប្រទេសយើងកំពុងឈានចេញពីប្រទេស ដែលមានចំណូលទាប ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប" ។ 

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា គោលដៅរបស់កម្ពុជា នៅឆ្នាំ២០៣០ គឺជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសដែលប្រាក់ ចំណូលកម្រិតខ្ពស់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top