Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រថយន្តដឹកកម្មករបួងចង្កូតខ្លាំង បុកជាមួយរាន្តទេវតា ខាងមុខផ្សារថូម៉ាក់ជីភូ កម្មកររបួសធ្ងន់ស្រាល ៥៤នាក់

ស្វាយរៀង ៖យ៉ាងហោចណាស់​ កម្មករកម្មការិនីប្រមាណ៥៤នាក់​ បានរបួសធ្ងន់ស្រាល​ ដោយរថយន្តបើក បួងចង្កូតខ្លាំង​ បុកជាមួយរាន្តទេវតាខាងមុខផ្សារថូម៉ាក់ជីភូ​ ក្រឡាប់​ចាក់កម្មករកម្មការិនីដួលរដូករណែល​ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦នៅចំណុចភូមិគោកល្វៀង​ សង្កាត់ព្រៃ អង្គុញក្រុងបាវិត។

បើតាមនគរបាលក្រុងបាវិត​ បានអោយដឹងថា​ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកកម្មករកម្មការិនី​មកដល់ចំណុចកើតហេតុ​ បួងចង្កូតចង្កូចបត់តាមផ្សារថូម៉ាក់ស្រាប់តែក្រឡាប់បុករាន្តទេវតា​ ចាក់កម្មករកម្មការិនី​ដួលរណូករណែលរបួសជាច្រើននាក់។

ប្រភពដដែលបានបន្តទៀតថាក្​ រោយពីកើតហេតុភ្លាមៗអ្នកបើកបររត់គេចបាត់ស្រមោល​រីឯកម្មករកម្មការិនី ត្រូវ​បានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ​ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ​ និងមន្ទីរពេទ្យខេត្ត។

អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ​ ថានុត​ ណាគ្រីអាយុ៤៨ឆ្នាំរស់នៅភូមិបារាយណ៍ស្វាយគុយ​ ឃុំមេសថ្ងក​ស្រុកចន្ទ្រា​ បានដឹកកម្មករកម្មការនីទៅធ្វើការនៅក្រុងបាវិត។​

លោក​ កែ​ រដ្ឋា​ ប្រធានមន្ទីរសុខាភិបាលខេត្ត​ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ សង្កាត់ច្រកម្ទេស ក្រុងបាវិត រថយន្តដឹកកម្មករ​ បានរអិលធ្លាក់ផ្លូវក្រឡាប់​ បង្ករបួសសរុប ៥៤នាក់ របួសធ្ងន់៧នាក់ ស្រាល៤៧នាក់​ ហើយកម្មករសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ ធ្ងន់៧នាក់ និងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ៣១នាក់ ស្រាល ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top