Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់ និងជាឪកាសការងារ នៅខេត្តសៀមរាប

សៀមរាប៖ ក្រុមហ៊ុនយើងខ្ញុំត្រូវការ ជ្រើសរើសបុគ្គលិក ដើម្បីបំរើការងារនៅគម្រោងលក់ដីឡូតិ៍ ដែលធំជាងគេនៅខេត្តសៀមរាប មានទីតាំងនៅតាម បណ្តោយផ្លូវហាយវេលេខ.៦៧ ស្ថិតក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដោយសារសកម្មភាព នៃការអភិវឌ្ឍរបស់គម្រោង កាន់តែមមាញឹក នឹងដើម្បីឆ្លើយតបទៅនឹងការបំរើសេវាកម្ម ជូនអតិថិជនទាន់ពេលវេលា យើងខ្ញុំត្រូវការជ្រើសរើស បុគ្គលិកទាំងពីរភេទដូចខាងក្រោម៖
១. បុគ្គលិកផ្នែកលក់ភេទស្រី ចំនួន២រូប        
•    មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ
•    មានកំរិតវប្បធម៌ ចាប់ពីថ្នាក់ទី៨ឡើងទៅ
•    មានបុគ្គលិក លក្ខណៈរួសរាយ និងរាក់ទាក់ 
•    មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងអត់ធ្មត់នឹងការងារ
•    ចេះគោរពពេលវេលា និងម៉ោងធ្វើការ
•    មានការប្រាស្រ័យទាក់ទងល្អ ជាមួយមនុស្សជុំវិញខ្លួន ជាពិសេសជាមួយអតិថិជន
•    មានចំណេះដឹង ផ្នែកកុំព្យូទ័រ Ms. Word and Excel ជាអាទិភាព
•    ស្តាប់តាមការណែនាំផ្សេងៗ របស់ថ្នាក់ដឹកនាំ។
    បញ្ជាក់ៈ ប្រចាំការនៅទីតាំងគម្រោង។    

២. បុគ្គលិកផ្នែកលក់ភេទប្រុស ចំនួន២រូប        
•    មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ
•    មានកំរិតវប្បធម៌ ចាប់ពីថ្នាក់ទី១២ឡើងទៅ
•    ត្រូវមានបទពិសោធន៍ ផ្នែកលក់ និងផ្នែកទីផ្សារចាប់១ឆ្នាំឡើងទៅ
•    ត្រូវចុះជួបអតិថិជន ជារៀងរាល់ថ្ងៃ
•    មានបុគ្គលិក លក្ខណៈរួសរាយ និងរាក់ទាក់ 
•    មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងអត់ធ្មត់នឹងការងារ
•    ចេះគោរពពេលវេលា និងម៉ោងធ្វើការ
•    មានការប្រាស្រ័យទាក់ទងល្អ ជាមួយមនុស្សជុំវិញខ្លួន ជាពិសេសជាមួយអតិថិជន
•    មានចំណេះដឹង ផ្នែកកុំព្យូទ័រ Ms. Word and Excel, Internet, Email, Power Point ជាអាទិភាព
•    ត្រូវមានយាន្តជំនិះផ្ទាល់ខ្លួន
•    ត្រូវធ្វើរបាយការណ៍ ជូនថ្នាក់គ្រប់គ្រងជារៀងរាល់ថ្ងៃ
•    ស្តាប់តាមការណែនាំផ្សេងៗ របស់ថ្នាក់ដឹកនាំ។
    បញ្ជាក់ៈ ធ្វើការនៅការិយាល័យលក់ ក្នុងក្រុងសៀមរាប និងទីតាំងគម្រោង។

ប្រសិនបើបេក្ខជន-បេក្ខនារី មានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបតាម pprealty.leang@gmail.com  ឬផ្ញើរមកទីតាំងគម្រោងខាងលើ ដោយផ្ទាល់់ ឬទំនាក់ទំនងលេខ.០១៥ ៤៥ ៧០ ៧០។ ការជ្រើសរើសនេះឈប់ទទួលពាក្យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top