Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្វែងយល់ អំពីរបៀប ក្នុងការរៀបចំ បញ្ជីគណនេយ្យ ហិរញ្ញវត្ថុ និងឯកសារពន្ធដារ បានល្អប្រសើរ

ដើម្បីទប់ស្កាត់នូវ ហានិភ័យ ធានាបាននូវការគ្រប់គ្រង ហិរញ្ញវត្ថុមានតម្លាភាព និងគណនេយ្យភាព ធានាបាននិរន្តភាពក្រុមហ៊ុន អង្គការ សមាគម... តាមរយៈបែបចែក គ្រប់គ្រង និងប្រើប្រាស់ធនធាន ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និង ផលិតភាពការងារខ្ពស់ បង្កើតបានរបាយការណ៍ហិរញ្ញវត្ថុ មានភាព ត្រឹមត្រូវច្បាស់លាស់ និង ជឿទុកចិត្តបាន ស្របតាមគោលនយោបាយ និងនីតិវិធី បទដ្ឋានជាតិ-អន្តរ ជាតិ និងលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់ជៀសផុត ពីកំហុសក្នុងការរៀបចំបញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ការរៀបចំឯកសារពន្ធដារ ការដោះស្រាយបំណុលពន្ធដារ លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នក ឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ច ការទាំងឡាយនេះ តាមរយៈទូរស័ព្ទលេខ៖ 017 888 987 ។

យើងខ្ញុំជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិ បត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណ នេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ

- រៀបចំឯកសារបែបបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារ ជូនលោក អ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណៈ​ត្រឹម​ត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

- ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លង មក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ជូនសវនករពន្ធដារ ។

- រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យ អោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

-រៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែង ពន្ធ នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។

- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្ម សារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬ ពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រ ឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និងផលិតរបាយ ការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និងលក្ខខណ្ខត្រូវផ្នែកច្បាប់ ។

- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

  សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ  017 888 987 ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top