Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មេសហជីពអំពាវនាវ ឲ្យកម្មករទៅ​ ចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ប្រធានសហភាព ចលនាកម្មករកម្ពុជា លោកប៉ាវ ស៊ីណា បានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទៅចូលរួមចុះឈ្មោះ​ បោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ។ 

លោកប៉ាវ ស៊ីណាបានលើកឡើង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ថា “ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី ទាំងអស់មេត្តាទៅចុះឈ្មោះបោះឆ្នោតកុំបីខាន” ។

សូមជំរាបថា ការចុះឈ្មោះ ចាប់ផ្ដើមធ្វើឡើង នៅថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ ការបិទផ្សាយបញ្ជីទីតាំង ការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត នឹងធ្វើតែមួយថ្ងៃទេ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

រីឯការបិទផ្សាយបញ្ជី បោះឆ្នោតដំបូងនៃ ឃុំ-សង្កាត់ ទូទាំងប្រទេស គឺធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ហើយការប្ដឹងតវ៉ា ឬប្ដឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ វិញ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧​​ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top